(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងពង្រីកអគារទារកដ្ឋាន នៅគ្រប់តំបន់សេដ្ឋកិច្ចពិសេស និងជិតបណ្តារោងចក្រនៅទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់កម្មការិនីដែលមានកូនតូចបំពេញការងារ។

នេះជាការបញ្ជាក់របស់ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លើប្រធានបទ៖ «តើក្រសួងការងារ បង្កើតបានសមិទ្ធផលអ្វីខ្លះ ក្រោយអនុវត្តអនុសាសន៍ ៦ ចំណុចរបស់ សម្តេចធិបតី?»

រហូតមកដល់ពេលនេះ នៅកម្ពុជាមានអគារទារកដ្ឋានចំនួន១៣ នៅទូទាំងប្រទេស ក្នុងនោះខេត្តកំពង់ស្ពឺមាន១០កន្លែង និងខេត្តកំពង់ចាមមាន៣កន្លែង។

កាលពីពេលថ្មីៗនេះ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ឱ្យក្រសួងការងារខិតខំធ្វើការងារនេះឱ្យបានរួចរាល់នៅឆ្នាំ២០២៤ និង២០២៥ ខាងមុខ។

ខាងក្រោមនេះជាការលើកឡើងរបស់អ្នកនាំពាក្យ៖