(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លោក កត្តា អ៊ន រដ្ឋលេខធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់អំពីលក្ខខណ្ឌ ដែលបងប្អូនអ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចស្នើសុំបណ្ណប.ស.ស។

បើតាមអ្នកនាំពាក្យរូបនេះ គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរដែលបាន ចុះឈ្មោះជាសមាជិកប.ស.ស មានចំនួនសរុប ១៣៣៣១៥នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបរបរតូចៗ មាន ១១៤៦៩៩នាក់ ហើយសមាជិកប.ស.ស ដែលបានទៅប្រើប្រាស់សេវា ៧២៧៧៣ដង សរុបចំណាយមានជាង១,៤ពាន់លានរៀលផងដែរ៕

សូមស្តាប់ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការងារ៖