(សិង្ហបុរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ សម្តេចកំពុងស្ថិតនៅមន្ទីរពេទ្យ នៃប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព តាមការកំណត់របស់វេជ្ជបណ្ឌិត ដោយពុំមានជំងឺដែលត្រូវបារម្ភនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ពេលនេះខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យនៅសាំងកាពួ។ ពុំមានជម្ងឺដែលត្រូវបារម្ភនោះទេ តែនេះជាការកំណត់ របស់វេជ្ជបណ្ឌិតដែលតម្រូវ ឱ្យមានការពិនិត្យសុខភាពឡើងវិញ តាមពេលវេលាដែលកំណត់ ដោយក្រុមគ្រូពេទ្យកម្ពុជាយើង សហការជាមួយគ្រូពេទ្យសាំងកាពួ។ ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ»៕