(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយបណ្ដាញអតីតនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand នឹងរៀបចំ «ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤» នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤៖៣០នាទីល្ងាច នៅ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ស្ថានទូតថៃប្រចាំកម្ពុជា មានក្ដីរីករាយសូមអញ្ជើញសិស្សានុសិស្ស ដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា ឬអ្នកដែលចង់សិក្សាបន្ត និងអ្នកដែលចង់ស្វែករកឱកាសការងារ សម្រាប់អនាគតរបស់អ្នក ចូលរួមឲ្យបានច្រើនកុះករ។

ពិព័រណ៍នេះ នឹងផ្ដល់ឱកាសដល់អ្នកចូលរួម ក្នុងស្វែងរកឱកាសពិសេស សម្រាប់ការសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យឈានមុខគេ ពីប្រទេសថៃ ហើយកាន់តែពិសេស អ្នកនឹងអាចទទួលបានឱកាសការងារ ជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា៕

សូមចុះឈ្មោះចូលរួមជាមុនដោយសេរី និងឥតគិតថ្លៃ! តាមរយៈតំណរ https://shorturl.at/hktA6