(ស៊ុយអែត)៖ សាលារៀនមួយកន្លែងនៅភាគខាងលិចនៃទីក្រុង ហ្គតដេនប៊ើក (Gothenburg) របស់ប្រទេស ស៊ុយអែត បានធ្វើការជម្លៀសសិស្សានុសិស្ស ព្រមទាំងគូ្រៗទាំងអស់ ឲ្យចេញពីសាលាជាបន្ទាន់ បន្ទាប់ពីទទួលបានការគំរាមដាក់បង្កៃគ្រាប់បែក, នេះបើយោងតាមព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦។
បន្ទាប់ពីនាយកសាលា Alle ទីក្រុង ហ្គតដេនប៊ើក បានទទួលទូរស័ព្ទគំរាម នៅក្នុងអំឡុងពេលអាហារថ្ងៃត្រង់ថា មានការដាក់បង្កៃគ្រាប់បែកក្នុងសាលារៀន លោកក៏បានសំរេចចិត្តជម្លៀសសិស្សានុសិស្សចំនួន៥០០នាក់ ព្រមទាំងគ្រូៗទាំងអស់ចំនួន៧០នាក់ឲ្យចេញពីសាលា ដើម្បីសុវត្ថិភាព ជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕