(ភ្នំពេញ)៖ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វីដេអូផ្សព្វផ្សាយអំពីរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ក៏បានរៀបចំការសម្តែង Flash Mob ដាក់តាំងបង្ហាញផលិតផលអនុស្សាវរីយ៍ នៃរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងការសម្តែងលោតម៉ុងសាយជាដើម ដែលបានទាក់ទាញអ្នកដំណើរអន្តរជាតិជាង១រយនាក់ ចូលរួមទស្សនា។

ក្នុងនាមជាភ្ញៀវកិត្តិយសនៃអគ្គស្ថានីវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ព្រះនាង Jenna Norodom បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដែលបង្ហាញពីផលិតផលអនុស្សាវរីយ៍នៃរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទៅកាន់អ្នកដំណើរ ហើយធ្វើការអត្ថាធិប្បាយពីវប្បធម៌ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ព្រះនាង Jenna Norodom បានថ្លែងថា បុណ្យចូលឆ្នាំចិនគឺជាបុណ្យដ៏សំខាន់បំផុតរបស់ប្រទេសចិន នាគគឺជានិមិត្តរូបនៃវប្បធម៌ចិន ព្រះនាងពិតជារីករាយណាស់ដែលបានធ្វើបទបង្ហាញពី កម្មវិធីរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជូនចំពោះប្រជាពលរដ្ឋកម្ពុជា។ ការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្លាស់ប្ដូរជីវភាពប្រជាជនក្នុងតំបន់។ ប្រជាជនអាចយល់ដឹងកាន់តែល្អចំពោះវប្បធម៌ចិន តាមរយៈសកម្មភាពនេះ៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន