(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ហៅកាត់ «ប.ជ.ស» នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានប្រកាសបើកប្រាក់សោធន សម្រាប់ខែសីហា ឆ្នាំ២០១៦ ដល់និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្រ្តីរាជការស៊ីវិល ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ តាមប្រព័ន្ធធនាគារ អេស៊ីលីដា គ្រប់សាខារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នៅទូទៅប្រទេស។

ការទទួលបានប្រាក់សោធននេះ ត្រូវភ្ជាប់មកជាមួយសៀវភៅគណនីរបស់ធនាគារ អេស៊ីលីដា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ក្នុងករណីសាមីខ្លួនមិនអាចមកទទួលប្រាក់សោធននេះបាន អ្នកទទួលបន្ទុកត្រូវផ្ដល់ដំណឹងជាបន្ទាន់មក ប.ជ.ស ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ប.ជ.ស៖