(ភ្នំពេញ)៖ ឆ្លើយតបការរិះគន់ថា កម្ពុជាស្ថិតក្រោមឥទ្ធិពលវៀតណាម ជាហេតុនាំឲ្យការបោះបង្គោលព្រំដែនមានភាពមិនច្បាស់លាស់នោះ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនជាកញ្ជះ ឬជាអ្នករណបរបស់វៀតណាមនោះឡើយ។ លោក វ៉ា គឹមហុង បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បានបិទបញ្ចប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។
សូមជំរាប នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មការព្រំដែន កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំនៅទីស្តីការ គណៈរដ្ឋមន្រ្តីដោយពិភាក្សាទៅលើ របៀបវារៈមួយចំនួន ក្នុងនោះភាគីកម្ពុជាក៏នឹងសួរដេញដោល អំពីកំណត់ទូតពាក់ព័ន្ធនឹងការរំលោភបំពានរបស់ភាគីវៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួន របស់កម្ពុជាផងដែរ។
សូមរំលឹកថា កន្លងមកមានការរិះគន់មិនសំចៃមាត់ឡើយថា កម្ពុជាជាអាយ៉ងរបស់វៀតណាម ជាខ្ញុំបំរើរបស់វៀតណាម ប៉ុន្តែនៅពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែសីហានេះកន្លងទៅ បានបង្ហោះសារឆ្លើយតបទៅនឹង Comment របស់បុរសជនជាតិវៀតណាមម្នាក់ ដោយសម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហា ដែលជាផលប្រយោជន៍របស់វៀតណាម ហើយខ្ញុំសង្ឃឹមថាមេដឹកនាំវៀតណាម និងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំឲ្យរំខានដល់ខ្ញុំតទៅទៀត»៕
សូមស្តាប់លោក វ៉ា គឹមហុង៖