(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា និងប្រទេសហ្សក់ហ្ស៉ី បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។

អនុស្សារណៈនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក Alexander Khvtisiashvili អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសហ្សកហ្ស៉ី តាមប្រព័ន្ធវីដេអូ។

មន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍក្នុងប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការគោរពច្បាប់អន្តរជាតិផងដែរ៕