(ភ្នំពេញ)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានចេញប្រកាសពីការគ្រោង បើកកិច្ចប្រជុំពិភាក្សាផ្ដល់ យោបល់លើការអនុវត្តច្បាប់ស្ដីពី របបសារព័ត៌មានកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ នាទីស្ដីការក្រសួងព័ត៌មាន។
សេចក្ដីប្រកាសបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យ លើផលវិជ្ជមាន និងអវិជ្ជមាន ដែលអ្នកសារព័ត៌មានបានអនុវត្ត នាពេលកន្លងមក ដើម្បីឱ្យក្រសួងព័ត៌មានប្រមូល បានធាតុចូលផ្សេងៗ ពាក់ព័ន្ធនឹងច្បាប់នេះឱ្យបានគ្រប់ជ្រុងជ្រោយ។
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដូចខាងក្រោម៖