(ភ្នំពេញ)៖​ លោក ប្រាងហង្ស សេរីរិទ្ធ នាយកស្តីទីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិតជំនាន់ទី៤ ឱ្យចូលរៀនឆ្នាំសិក្សាថ្នាក់មូលដ្ឋាន ឆ្នាំសិក្សា ២០២៣-២០២៤ ដោយមានការចូលរួមពីសំណាក់ លោកនាយករងវិទ្យាស្ថាន លោក លោកស្រី ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ-មន្ត្រីរាជការ លោក លោកស្រី ជាក្រុមការងារចំណុះអនុគណកម្មាការនីមួយៗ នៃគណកម្មាការប្រឡង។

សម្រាប់ការរៀបចំការប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៤ នេះធ្វេីឡេីងរយៈពេលមួយព្រឹក​ លើឯកទេសរួមមាន៖ ឯកទេសសំណង់សាធារណកា​ និងឯកទេសគ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម និងឯកទេសនាវាចរណ៍។

សូមជម្រាបជូនផងដែរថា​ វិទ្យាស្ថានបានប្រកាសជ្រេីសរេីសនិស្សិតឱ្យចូលរៀន​សម្រាប់ជំនាន់ទី​ ៤​ ចំនួន​ ៣០០នាក់។ ដោយឡែកការប្រកាសលទ្ធផល គ្រោងនឹងធ្វេីឡេីងនាថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕