(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពក្រុងស្រុក បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀនចំនួន៩គោលដៅ ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្តព្រះសីហនុ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

លទ្ធផល​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ នាយប់​ថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានត្រួតពិនិត្យរថយន្ត និងម៉ូតូ៤៦៣គ្រឿង និងផាសអាប់២០៤គ្រឿង ជាលទ្ធផលមានដូចខាងក្រោម៖

*ទី១៖ រកឃើញ២នាក់ មានជាតិអាល់កុល ក្នុងចំណោមអ្នកធ្វើតេស្តសរុប៩៣នាក់
*ទី២៖ តេស្តសារធាតុញៀន៣៧នាក់ រកឃើញ៨នាក់
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើយានយន្ត៤៦៣គ្រឿង ឃាត់រថយន្តមួយគ្រឿង និងមនុស្ស២នាក់ ប្រគល់ជូនការិយាល័ជំនាញ
ទី៤៖ ឃាត់រថយន្ត២គ្រឿង និងម៉ូតូ៥គ្រឿង
*ទី៥៖ ឃាត់មនុស្ស៧នាក់ ពាក់ព័ន្ធគ្រឿងញៀន។

លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាអ្នកធ្វើដំណើរនាពេលរាត្រី ចូលរួមសហការ និងគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន៕