(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូមជូននូវបញ្ជីឈ្មោះចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងអត្រានុកូលដ្ឋាននៅតាមសាលាដំបូងរាជធានី-ខេត្ត។

សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹង នៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181៕