(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញអនុសាសន៍៦ចំណុចឲ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្ត ដោយគោលដៅរួមនោះ គឺដើម្បីធ្វើឲ្យជីវភាពពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេសគឺកម្មករ កម្មការិនីតែម្តង ហើយសម្រាប់ឆ្នាំ ២០២៤នេះ និងឆ្នាំ២០២៥ ខាងមុខ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុសាសន៍បន្ថែម៤ចំណុចទៀត។ តើក្រោយអនុសាសន៍នេះ ក្រសួងការងារ បង្កើតបានសមិទ្ធផលអ្វីខ្លះ?

សូមរង់ចាំទស្សនាកិច្ចពិភាក្សាជាមួយ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងកម្មវិធី Fresh Talk នៅម៉ោង៦៖០០ល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕