(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការព្យាបាល របស់ប្រជាពលរដ្ឋក្រីក្រ ដោយពុំបង់ប្រាក់ នៅមន្ទីរពេទ្យមន្ទីរពេទ្យព្រះកុសុមៈ ហៅ មន្ទីរពេទ្យលោកសង្ឃ។
លោករដ្ឋមន្ដ្រីបានថ្លែងថា «មន្ទីរពេទ្យព្រះកុសុមៈ បានសហការគ្នាយ៉ាងល្អ ក្នុងការពិនិត្យព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋ ដោយយកចិត្ដទុកដាក់ខ្ពស់ ទាំងយប់ទាំងថ្ងៃ ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ក៏មិនដែលទុកឲ្យបងប្អូនយើង ចោលមិនមើលនោះឡើយ ដែលបានសរបញ្ជាក់ឲ្យឃើញថា សមត្ថភាពគ្រប់បែបយ៉ាង ដោយធ្វើយ៉ាងឲ្យអ្នកជំងឺជាសះស្បើយពីជំងឺ ឆាប់បានជួបជុំជាមួយគ្រួសារវិញ»។
គួរបញ្ជាក់ថាចាប់ពីថ្ងៃនេះតទៅ រថយន្តដឹកសពរបស់មន្ទីរពេទ្យរដ្ឋទាំងអស់ នៅទូទាំងប្រទេស នឹងមិនអនុញ្ញាតឲ្យយកកម្រៃសេវា ពីការដឹកសពទៀតទេ ទោះជាក្នុងករណីណាក៏ដោយ ហើយការចំណាយក្នុងការដឹកសពនេះ ត្រូវប្រើប្រាស់ថវិការបស់រដ្ឋ នេះបើតាមលិខិតរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ៕