(ភ្នំពេញ)៖ មន្រ្តីនគរបាលចំនួន៣រូបទៀត ត្រូវបានផ្ទេរភារកិច្ចចេញ ដោយឲ្យមកបម្រើការងារនៅនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នេះបើតាមសេចក្តីសម្រេចរបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

មន្រ្តីនគរបាលទាំង៣នាក់នេះ រួមមាន៖

ទី១៖ លោកវរសេនីយ៍ឯក ឃុត កាបូរិន នាយរងប៉ុស្តិ៍
ទី២៖ លោកវរសេនីយ៍ឯក ថន ស៊ីថា នាយរងប៉ុស្តិ៍
ទី៣៖ លោកស្រីអនុសេនីយ៍ត្រី ឯម ស្រីនិច នាយរងផ្នែក។

សូមបញ្ជាក់ថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី ញ៉ែម បូរីម នាយប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល មកបម្រើការងារនៅនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ផងដែរ៕