(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ពេទ រង្ស៉ី រួមទាំងក្រុមការងារបានត្រឡប់មកដល់ ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី២៩ ខែសីហានេះ បន្ទាប់ពីបញ្ចប់ដំណើរ ទស្សកិច្ចនៅប្រទេសអឺរ៉ុង រយៈពេល១សប្តាហ៍។ នេះបើតាមការបញ្ជាក់ របស់លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានតាមរយៈ Facebook ផ្លូវការរបស់លោក។
យោងតាមការបញ្ជាក់របស់ លោក អ៊ុក គឹមសេង បានឲ្យដឹងថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំក្រុម ការងារមួយក្រុមទៅប្រទេសអ៉ីរ៉ង់ ដើម្បីចូលរួមកិច្ចប្រជុំផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹង វិស័យព័ត៌មាន រវាងប្រទេសទាំងពីរ។
គួររំលឹកថា លោក ខៀវ កាញារីទ្ធ និងលោកស្រី បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦៕