(ភ្នំពេញ)៖ កម្មវិធីតាំងពិព័រណ៍រថយន្ត Mercedes-Benz SUV ម៉ូឌែលថ្មីចុងក្រោយ របស់ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលអនុញ្ញាត ឲ្យអតិថិជនបើកសាកល្បងដោយសេរី នៅតំបន់កោះពេជ្រ ទើបបញ្ចប់ពីម្សិលមិញនេះ ក្រោមការចាប់អារម្មណ៍ពីអតិថិជនជាច្រើន។ កម្មវិធីតាំងពិព័រណ៍នេះ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៦ មានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តជាតិជាច្រើន។
លោក ឃួន ចន្ថា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា បានឲ្យដឹងថា «យើងរំពឹងទុក និងរង់ចាំស្វាគមន៍ អស់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ចូលរួមក្នុងពិធីសម្ពោធ ក្រុមហ៊ុនថ្មី នៅដើមឆ្នាំក្រោយនេះ ទោះជារដូវភ្លៀងយ៉ាងណាក៏ដោយ យើងមិនអាចរង់ចាំ ហើយយើងកំពុងបន្តព្រឹត្តិការណ៍នេះទៅកាន់មិត្តភក្តិ និងអតិថិជន ដើម្បីបានឃើញ គ្រប់ប្រភេទរថយន្ត SUV ដែលអ្នកបានឃើញនៅទីនេះ គឺពិតជាសក្តិសម សម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវនៅកម្ពុជា រថយន្តទាំងនេះផលិតឡើងជាពិសេស សមស្របទៅតាមប្រភេទសាំង និងម៉ាស៊ូត នៅប្រទេសកម្ពុជា រថយន្តប្រភេទ SUV ទាំងនេះ គឺត្រូវបានផលិតឡើងដោយគិតទៅលើប្រព័ន្ធសុវត្ថិភាពជាចម្បង លើសពីនេះទៀត ពួកវាជាប្រភេទរថយន្តដ៏ប្រណីត ពោរពេញទៅដោយ សមត្ថភាព និងភាពជឿជាក់ដូចដែលអ្នកបានរំពឹងទុកពី Mercedes Benz ហើយក៏មិនភ្លេចផងដែរថា ពួកវាគឺជាដៃគូបើកបរ ដ៏រីករាយបំផុត»។
លោកបានបន្ថែមថា «រថយន្តដែលបានបង្ហាញ គឺស័ក្តិសមគ្រប់បែនផែននៃជីវិត យើងមាន Mercedes-Benz GLA ដែលសក្តិសមសំរាប់យុវវ័យដែលចូលចិត្តបែបផ្សងព្រេងចំនែក Mercedes-Benz GLC សំរាប់អ្នកដែលចូលចិត្តអ្វីដែលថ្មីៗ និងគ្រួសារថ្មីថ្មោងផងដែរ ចំពោះប្រភេទ GLE វិញ ពិតជាសក្តិសមសំរាប់មនុស្សវ័យកណ្តាលដែលអាចបង្ហាញ នូវភាព រំភើបរីករាយនៅក្នុងជីវិតរបស់ពួកគាត់។ និងជាចុងក្រោយគឺប្រភេទ Mercedes-Benz GL សំរាប់អ្នកដែលគាត់ចង់បានប្រាំពីរកៅអី ( 7-Seat ) និងបង្ហាញពីបច្ចុប្បន្នភាពរបស់ពួកគាត់ សរុបមកយើងមានអ្វីៗ គ្រប់យ៉ាងសំរាប់អ្នកទាំងអស់គ្នា»៕