(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នឹងបើកការដ្ឋានជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ១ មានប្រវែង ២,៩៧០ម៉ែត្រ ទទឹង ១២ម៉ែត្រ ចន្លោះគីឡូម៉ែត្រ៣៨-១០០ ដល់គ.ម៤០+៧២០ និង គ.ម៤៨+០០០ ដល់គ.ម៤៨+៣៥០ ចាប់ពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបញ្ចប់។
នៅក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្រុមការងារនឹងកាត់បកយកកៅស៊ូចាស់ៗ ចេញដោយកន្លែង រួចកាយគ្រឹះផ្លូវចាក់ដីល្បាយថ្មកម្រាស់ ០.២៥ម៉ែត្រ រួចគៀរកិនបង្ហាប់ រួចចាក់ក្រាលកៅស៊ូ ACបំពេញ ហើយចាក់ក្រាលបេតុងកៅស៊ូACជាន់ទី២ កម្រាស់៥សង់ទីម៉ែត្រស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល៖