(ភ្នំពេញ)៖ បន្ទាប់ពីប្រជុំរឿងព្រំដែន ជាមួយកម្ពុជា ទៅទីស្តីការគណៈរដ្ឋមន្រ្តីរួចមក លោក LE Hoai Trung អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណ:កម្មការចម្រុះខណ្ឌសីមា នៅម៉ោង៥៖០០នាទី ល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានកំពុងជួបពិភាក្សា បន្ថែមជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
ជំនួបនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំពោះរបៀបវារៈនៃការពិភាក្សានេះ ក៏មិនទាន់ត្រូវបានបង្ហាញនៅឡើយ ខណៈដែលលទ្ធផលនៃកិច្ចប្រជុំ រយៈពេល១ព្រឹកធំ រវាងគណៈកម្មការព្រំដែន កម្ពុជា-វៀតណាម នៅថ្ងៃនេះនោះ មិនទាន់បានបង្ហាញលទ្ធផលនៅឡើយដែរ៕