Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន

29-08-2016 17:13

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ក្រុមដឹកនាំដោយលោក ជា ដា មេបញ្ជាការអាវុធក្រុង បានឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ នៅចំណុចផ្លូវចូលផ្សាររ៉ាថ្មី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៦ម្សិលមិញ។

លោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុ បានឲ្យភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សោម ច្រិល ប្រុស អាយុ២៤ឆ្នាំ បានធ្វើការប្តឹងឈ្មោះ កែវ សាគរ អាយុ៣៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដោយបានលួចម៉ូតូHonda Dream ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាលេខភ្នំពេញ1AX- 6490។

លោកមេបញ្ជា បន្ថែមថា ក្រោយពីបានទទួលព័ត៌មានហើយ កម្លាំងអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លូនជនសង្ស័យបានភ្លាមៗ តែម្ដង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ រីឯម៉ូតូត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ៕