(ឧត្តរមានជ័យ)៖ នគរបាលអន្តោប្រវេសន៍ច្រកទ្វារជាំ ខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ថា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរ ចំនួន១៤នាក់ មកតាមច្រកអន្តរជាតិជាំវិញហើយ បន្ទាប់ពីជាប់ពន្ធនាគាអស់ជាច្រើនថ្ងៃនៅទីនោះ ដោយសារតែលួចឆ្លងដែនចូលទៅកាប់ឈើក្រញូង។
នគរបាលអន្តោប្រវេសន៍ បានបន្តថា ពលករខ្មែរទាំងនេះរួមមាន៖
ទី១/ ឈ្មោះ ស៊ត ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្នាយមាន់ ឃុំខ្នាយមាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១ ពីបទកាប់ឈើខុសច្បាប់។
ទី២/ឈ្មោះ ដឿន សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអន្លង់ពក ឃុំរបមង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥ ពីបទឆ្លងដែនច្បាប់ទៅរកការងារធ្វើចូលតាមច្រកប៉ោយប៉ែត ជាប់គុកនៅក្រុងបាងកក។
ទី៣ /ឈ្មោះនឿន ភឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃ៧ ខែមិនា ឆ្នាំ២០១៥ ចូលតាមច្រកអូរស្វាយ ពីបទឆ្លងដែនខុសច្បាប់។
ទី៤/ឈ្មោះលឿន ឡា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំអូរក្រូច ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១០ ចូលតាមច្រកអូរស្វាយ។
ទី៥ /ឈ្មោះហួរ ម៉ៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ចូលតាមច្រកអូរស្វាយ។
ទី៦/ឈ្មោះ ហ៊ន ខៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលចា ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ចូលតាមច្រកអូរស្វាយ។
ទី៧ /ឈ្មោះ អ៊ាន ទូច ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ពីបទឆ្លងដែនកាប់ឈើក្នុងទឹកដីថៃ ចូលតាមច្រកច្រោក ជាប់គុកនៅខេត្តសីុសាគេត។
ទី៨/ឈ្មោះស៊ុន ជា ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិសន្តិភាពឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួន១៣ ខែតុលា ឆ្នាំ២០១៤។
ទី៩/ឈ្មោះជឹង សុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអូរក្រញូង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី១១ ឧសភា ឆ្នាំ២០១៥ ពីបទឆ្លងដែនកាប់ឈើខុសច្បាប់ ចូលតាមច្រកជាំ ជាប់គុកនៅខេត្តស៊ីសាកេត។
ទី១០/ឈ្មោះសេង រ៉ន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ពីបទឆ្លងដែនកាប់ឈើក្រញ៉ូងក្នុងទឹកដីថៃចូលតាមច្រកអូរស្វាយ ជាប់គុកនៅខេត្តស៊ីសាកេត។
ទី១១/ឈ្មោះសូរ ពិសិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ពីបទកាប់ឈើខុសច្បាប់ ចូលតាមច្រកអូរស្វាយ ជាប់គុកនៅខេត្តស៊ីសាកេត។
ទី១២ /ឈ្មោះឆន សុគៀន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ ពីបទឆ្លងដែនកាប់ឈើខុសច្បាប់ ចូលតាមច្រកអូរស្វាយ ជាប់គុកនៅខេត្តស៊ីសាគេត។
ទី១៣ /ឈ្មោះលី ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នាយមាន់ ឃុំខ្នាយមាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ពីបទកាប់ឈើខុសច្បាប់ ចូលតាមច្រកអូរស្វាយ ជាប់គុកនៅខេត្តស៊ីសាកេត។
ទី១៤/ឈ្មោះ ខុម ខេម ភេទប្រុស៣៨ឆ្នាំ ភូមិមេសាង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង ចាប់ខ្លួន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ចូលតាមច្រកអូរស្វាយជាប់គុក នៅខេត្តស៊ីសាកេត។
បច្ចុប្បន្ននេះសមត្ថកិច្ចបានធ្វើការអបរំ និងឲ្យទៅកាន់ស្រុកកំណើតរៀងៗខ្លួន៕