Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពរុស្ស៊ីប្រកាសភាពជោគជ័យ នៃការធ្វើសមយុទ្ធកាំភ្លើងធំ ប្រឆាំងយន្តហោះចម្បាំង នៅភាគខាងកើត

29-08-2016 16:44

(រុស្ស៊ី)៖ កងកាំភ្លើងធំរបស់ប្រទេសរុស្ស៊ី បានទទួលជោគជ័យ នៅក្នុងការធ្វើសមយុទ្ធ នៅតំបន់ភាគខាងកើត ក្បែរឧបទ្វីបកូរ៉េ ដោយក្នុងនោះយោធារុស្ស៊ី បានអះអាងថា រាល់មុខសញ្ ញានៃការវាយប្រហារទាំងអស់ ត្រូវបាន កម្ទេចចំគោលដៅ ១០០ភាគតែម្តង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀល ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។

អគ្គមេបញ្ជាការយោធាលោក Alexander Gordeyev ដែលដឹកនាំសមយុទ្ធនៅតំបន់ភាគខាងកើតរុស្ស៊ីនោះ បានលើកឡើងថា «ក្រុមរបស់យើងបានបង្ហាញពីសមត្ថភាពល្អឥតខ្ជោះ តាមរយៈការបញ្ជាបាញ់កាំភ្លើង ពីលើដីដ៏ពិសេសមួយ។សរុបសេចក្តីមក ទីតាំងកំណត់សម្រាប់ធ្វើការវាយប្រហារនោះ ត្រូវបានកម្ទេចចំគោលដៅ ១០០ភាគរយ ដោយបានប្រើប្រាស់ គ្រាប់កាំភ្លើងតិចបំផុត»

គួរបញ្ជាក់ថា សមយុទ្ធយោធាខាងលើនេះ បានធ្វើឡើងដោយមានការចូលរួមពី កងពលធំចំនួន ៣ នៅភាគខាងកើតរុស្ស៊ី ដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខទឹកដី ពីការគំរាមកំហែងក្នុងតំបន់។ ការធ្វើ សមយុទ្ធនិងបង្កើនចំនួន យោធាព្រមទាំងសព្វាវុធ នៅភាគខាងកើតនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀង ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិក ដែលនាំឲ្យចិននិងកូរ៉េខាងជើង កើតទុក្ខមិនសុខចិត្ត ជាខ្លាំងផងដែរ៕