(ភ្នំពេញ)៖ អ្នកជំនាញខាងផ្នែកអចលនទ្រព្យនៅក្នុងស្រុក លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន HuttonsCPL នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងថា មិនយូរទេ ៥ទៅ១០ឆ្នាំខាងមុខ ការរស់នៅខុនដូរ នឹងពេញនិយមជាងផ្ទះល្វែង និងវីឡានៅកម្ពុជាការរស់នៅក្នុងខុនដូរ ព្រោះវាជារបទនៃការប្រែប្រួល និងជាស្ទីលថ្មីសម្រាប់ការរស់នៅ ដែលផ្តល់អត្ថប្រយោជន៍ច្រើន ពិសេស ចំពោះប្តី-ប្រពន្ធថ្មីថ្មោង មានការងារធ្វើ និងមានចំណូលមធ្យម ខុនដូជាជម្រើសដ៍ល្អមួយសម្រាប់ពួកគេ។
លោកបានថ្លែងបែបនេះក្នុងពិធី VVIP Launch of Sino Plaza ដែលអញ្ជើញអតិថិជនពិសេរបស់ខ្លួន មកជ្រើសរើសយកយូនីត ដែលខ្លួនពេញចិត្តមុនគេ មុននិងគម្រោងស៊ីណូផ្លាហ្សា ដាក់លក់ជាផ្លូវការនាពេលខាងមុខនេះ នៅការិយាល័យលក់ នៃគម្រោងស៊ីណូផ្លាហ្សា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកថ្លែងបន្ដថា«ស៊ីណូផ្លាហ្សាជាគំរោងវិនិយោគល្អបំផុតស្ថិត នៅភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ ដែលមានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍ បរិយាកាសរស់នៅ ហ៊ុមព័ទ្ធទៅដោយស្ថានទូត ស្ថាប័ន រដ្ឋាភិបាល សាលារៀនអន្តរជាតិ ភោជនីយដ្ឋាន ទំនើបៗនិងទីកន្លែងកម្សាន្តជាច្រើនទៀត ជាកត្តា ធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងខ្ពស់។ ដោយសារតែវិស័យអចលនទ្រព្យ ពិសេសគម្រោងខុនដូរ ចេះតែកើនឡើង លោករំពឹងថា មិនយូរទេ ៥ទៅ១០ឆ្នាំខាងមុខ ការរស់នៅខុនដូរនឹងពេញនិយមជាងផ្ទះល្វែង និងវីឡានៅកម្ពុជា»។
កញ្ញា ឆឹង សុធារ៉ា ប្រធាននិងជាអ្នកគ្រប់គ្រងការលក់ នៃគម្រោងស៊ីណូផ្លាហ្សា បានឲ្យដឹងថា VVIP Launch ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនដែលចាប់អារម្មណ៍ ស៊ីណុផ្លាហ្សា នាពេលកន្លងមក ហើយមានគម្រោងកក់ទុកនូវយូនីត ដែលខ្លួនពេញចិត្ត។ ដូច្នេះថ្ងៃនេះ ជាឱកាសពិសេស របស់ពួកគាត់ ក្នុងការទស្សនាដោយផ្ទាល់ នូវផ្ទះគំរូរបស់ស៊ីណូផ្លាហ្សា ពិសេសរីករីករាយ ក្នុងការកក់នូវយូនីត ដែលខ្លួនពេញចិត្តជាផ្លូវការ មុនគេ ជាមួយនិងការទទួលបាននូវប្រូមូសិនពិសេសទៀត ខណះគម្រោងនេះ និងដាក់លក់ជាផ្លូវការ សម្រាប់អតិថិជនទូទៅ នាពេលខាងមុខ។
កញ្ញាបន្ដថា គំរោងស៊ីណូផ្លាហ្សា ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីទំហំ ១.៣ហិចតា ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលជាតំបន់ពោពេញដោយសក្តានុពល នឹងផាសុខភាព ទាំងការស់នៅ ការធ្វើអាជីវកម្ម និងការិយាល័យ។ គម្រោងទាំងមូលនៃស៊ីណូផ្លាហ្សា គឺមាន៤អគារគឺA.B.C.D នឹងមានកម្ពស់៤៥ជាន់ដូចគ្នា។ អាគារA ជាប្រភេទខុនដូ អគារB ជាប្រភេទService អាផាតមិន បែបអន្តរជាតិ, អគារC ជាប្រភេទខុនដូ ដែលមានតំលៃពិសេសសម្រាប់ប្រជាជនខ្មែរ និងអគារ D ជាប្រភេទសណ្ឋាគារ និងការិយាល័យ, ដែលត្រូវបានវិនិយោគឡើង ដោយក្រុមហ៊ុន (Cambodian Natural lucky Real Estate Development Co.,Ltd និងគ្រប់គ្រងធំ CYTS (china Youth Travel Services មកពី Hong kong និង China ជាក្រុមហ៊ុនទេសចរណ៍ដ៍ធំជាងគេលំដាប់ទី៣ របស់ប្រទេសចិន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន នឹងមានការិយាល័យ នៅចិនក្រុងហុងកុង និងសហរដ្ឋអាមេរិច ហើយត្រូវបានទទួលសិទ្ធិលក់ផ្តាច់មុខ ដោយក្រុមហ៊ុនHutton CPL ដែលជាក្រុមហ៊ុនរួមបញ្ចូលគ្នា រវាងក្រុមហ៊ុនសិង្ហបុរី និងកម្ពុជា។
គម្រោងស៊ីណូផ្លាហ្សា ជាគម្រោងចម្រុះ រួមបញ្ចូលអាគារលំនៅដ្ឋាន អាគារService ផាតមិន, ផ្សារទំនើប, កន្លែងកម្សាន្ត, ការិយាល័យ ភោជនីយដ្ឋាន,អាងហែលទឹក,កន្លែងហាត់ប្រាណ, រោងភាពយន្ត, កន្លែងលេងកីឡា រួមនិង KTV។ មានផ្សារទំនើប៥ជាន់ និងចំណតរថយន្តជាង១៦០០កន្លែង ដែលជាកន្លែចតរថយន្តដ៍ធំជាងគេ ក្នុងរាជធានីភ្នំពេញ មានផ្សារទំនើប ទំហំជាង៣ម៉ឺនម៉ែត្រការ៉េ សម្រាប់ការដើរទិញទំនិញ អាហរដ្ឋាន និងកម្សាន្ត ហើយក្រៅពីនេះ មានកន្លែងស្ប៉ាលំដាប់អន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មមាស និងគ្រឿងអាលង្ការ។ពិសេស ស៊ីណូផ្លាហ្សា
នៅតំបន់បឹងត្របែក ជាទីតាំងស្ថិតនៅកៀកជាមួយនិងតំបន់សំខាន់ៗ តម្លៃដីជាមធ្យមត្រឹមតែ ២៥០០ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ដែលទាំងនេះវាបានបង្ហាញថា ការវិនិយោគនៅក្នុងតំបន់នេះ នឹងធ្វើឲ្យវិនិយោគិន ទទួលបានអត្រាចំណេញខ្ពស់។
គួរបញ្ជាក់ថា ដោយចាប់ផ្តើមបុកគ្រឹះ សាងសង់ចាប់ផ្តើមនាខែវិច្ឆិកា ឆ្នាំ២០១៥ គម្រោងទាំងមូល នៃស៊ីណូផ្លាហ្សា នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨ ដោយគ្រោងចំណាយប្រមាណ ២០០លានដុល្លារ៕