(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ និងថ្នាំញៀន៥កញ្ចប់ទៅតុលាការ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានឃាត់ខ្លួននៅថ្ងៃម្សិលមិញនេះ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងថា មានករណីជួញដូរ ថ្នាំញៀន កម្លាំងនគរបាលស្រុក បានសហការគ្នាចុះស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វណ្ណ រ៉ានីហ្សា ហៅ លិ អាយុ៣០ឆ្នាំ រស់នៅភូមិបរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដកហូតបានថ្នាំញៀនម៉ាទឹកកក៥កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕