(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ បានបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ១គ្រឿង បន្ទាប់ពីល្បាត​ក្នុងភូមិសាស្ត្រ ដោយសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកព្នៅក៏ប្រទះឃើញ ហើយចុះបង្ក្រាបតែម្ដង។ ករណីបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាល ខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ការបង្ក្រាបករណីគ្រឿងញៀននេះ បានអនុវត្តន៍ឡើងជាក់ស្ដែង ក្រោយពេលដែលកម្លាំងនគរបាលខណ្ឌព្រែកព្នៅ បានចូលរួមសហការ និងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកព្នៅ ដើម្បីបន្តយាមល្បាតនៅក្បែរទីតាំងបង្កខាងលើហើយឈានដល់ដាក់ការសង្ស័យក៏ធ្វើការត្រួតពិនិត្យ លំនៅដ្ឋានខាងលើបានប្រទះបក្ខពួកទាំងនេះ កំពុងធ្វើសកម្មភាពជក់គ្រឿងញៀនទើបឈានទៅបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់តែម្ដង។ ក្នុងប្រត្តបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានរកឃើញដកហូតវត្ថុតាងជាគ្រឿងញៀនចំនួន៣កញ្ចប់ មានទាំងឧបករណ៍ប្រើប្រាស់មួយចំនួន និងដកហូតម៉ូតូ១គ្រឿងផងដែរ ដែលជាមធ្យោបាយពាក់ព័ន្ធករណីគ្រឿងញៀន។ លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវឃាត់​ខ្លួនទី១-​ឈ្មោះឡេ យ៉ាំងទិន ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ជ័យ ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង២នាក់ ស្នាក់នៅ ភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី៣-ឈ្មោះជ័យ ចាន់ថុន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជា កម្មករសំ ណង់ និងទី៤-ឈ្មោះតុង ចាន់ថុល ភេទប្រុស អា យុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី៥-ឈ្មោះគង់ នៅ ភេទប្រុស អាយុ២០ឆ្នាំ ព្រមទាំងទី៦-ឈ្មោះឡុង បញ្ញា ភេទប្រុស អា យុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនស ង្ស័យទាំង៣នា ក់ ស្នាក់នៅ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក បានបន្ថែមថា ជនសង្ស័យទាំង៦នាក់ និងវត្ថតាង ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីបន្តសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​របស់សាលាដំបូងរាជធានីភ្នំពេញ៕