(កណ្តាល)៖ បន្ទាប់ពីចូលរួមសំណេះសំណាលជាមួយសមាជិកសមាជិកា​គណបក្សស្រុកបាទីចំនួន១៥ឃុំ ក្រោមអធិបតីភាព លោក កឹមរ័ត្ន វិសិដ្ឋ តំណាងលោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកបាទីរួចមក នារសៀលថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២៤ លោកមេធាវី ឈិត បូរ៉ាវុធ ប្រធានក្រុមការងារ និងសហការីចុះមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី បានបន្តចុះជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាអង្គបោះឆ្នោតឃុំកណ្តឹង និងសមាជិកក្រុមប្រឹក្សាបក្សឃុំ ដើម្បីណែនាំអំពីផែនការ និងការត្រៀមលក្ខណៈក្នុងការរៀបចំទៅចូលរួមបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តតាកែវនាពេលខាងមុខ។

ឆ្លៀតឱកាសនេះដែរ លោកមេធាវី និងសហការី ក៏បានចូលពិនិត្យអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកណ្ដឹង ដើម្បីត្រៀមលក្ខណៈជួសជុលសាជាថ្មីផងដែរ៕