Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ស្រុកឆ្លូងឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនិងករណីជួញដូរ គ្រឿងញៀនខុសច្បាប់

29-08-2016 15:32

(ក្រចេះ)៖ នគរបាលស្រុកឆ្លូង ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនមានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ស៊ឹម អៃស ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាមមុខរបរអ្នកនេសាទ,ទី២.ឈ្មោះ អត នូរី ភេទស្រីអាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមេផ្ទះ និងទី៣.ឈ្មោះ ម៉ា សឡេះ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរ មិនពិតប្រាកដរត់គេចខ្លួនបាត់ ពេលសមត្ថកិច្ចកំពុង សាកសួរនាំនៅផ្ទះជនសង្ស័យ ហើយអ្នកទាំងបីរស់នៅ ភូមិឃុំកើតហេតុខាងលើ។

មន្រ្តីនគរបាលបានបន្ថែមថា ក្នុងប្រតិបត្តការបង្ក្រាបនេះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សចំនួន ១១កញ្ចប់ ហើយ៣កញ្ចប់ ជនសង្ស័យបោះចូល ទឹកពាងថ្នាំយ៉ាម៉ាចំនួន ២គ្រាប់ជញ្ជីង សំរាប់ថ្លឹងថ្នាំញៀនចំនួន១ដាវ ចំនួន ៤និងថង់ផ្លាស់ស្តិច សំរាបវេចក្ចប់គ្រឿងញៀនមួយចំនួន។

សូមបញ្ជាក់ថា បច្ចប្បន្នជនសង្ស័យទាំងពីនាក់ រួមនិងវត្ថុតាងកំពុងឃាត់ខ្លួនរក្សាទុក នៅអធិការស្រុកឆ្លូងកសាងសំណុំរឿង បន្តតាមនិតិវិធី៕