(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រៅពីកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្ដល់កិត្តិយសអញ្ជើញបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ ពិធីនេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ៕