(ភ្នំពេញ)៖ ឆ្លើយតបចំពោះសន្ទុះ នៃការអភិវឌ្ឍន៍របស់ខ្លួន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ មន្ទីរពេទ្យកាលម៉ែត សហការជាមួយភាគីជប៉ុន បានរៀបចំសិក្ខាសាលា «ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្រ្តី» មានទាំងទ្រឹស្តី និងការអនុវត្ត លើការបណ្ដុះបណ្ដាលពីក្រុមសាស្រ្តចារ្យវេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន ជាគុណប្រយោជន៍ជួយបំពេញបន្ថែមបទពិសោធន៍ល្អៗ ជាច្រើន និងជាទន់ដ៏សំខាន់សម្រាប់ជួយឲ្យ ក្រុមគ្រូពេទ្យកម្ពុជា កាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធិភាព និងគុណភាព ក្នុងមន្ទីរពេទ្យកាលម៉ែត ក៏ដូចជាសម្រាប់មន្ទីរពេទ្យដ៏ទៃទៀត។
សិក្ខាសាលាស្តីពី «ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្រ្តី» នេះធ្វើឡើងរវាងមន្ទីរពេទ្យកាលម៉ែត និងសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុនក្រោមអធិបតីភាពលោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីលោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។
លោកសាស្រ្តចារ្យ ធា គ្រុយ បានថ្លែងថា សិក្ខាសាលាស្តីពី «ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី» ដែលបានសហការរៀបចំឡើងដោយសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន និងមន្ទីរពេទ្យកាល់ម៉ែតនៅកម្ពុជា។
លោកបានបន្តថា ខ្លឹមសារសំខាន់ទៅលើការបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភព និងរោគស្រ្តី ការថែទាំសំរស់ស្រ្តីមានផ្ទៃពោះ ចាប់តាំងពីមុនកំណើត និងក្រោយពេលប្រសូត្របុត្របន្តទៀត តាមមើលថែទាំពីការលូតលាស់ទារករហូតដ៏ធំពេញវ័យ។
ខ្លឹមសារមួយខាន់មួយទៀតនោះ គឺការព្យាបាលជំម្ងឺមហារីករោគស្រី្ត ដែលជាបទពិសោធន៍មួយថ្មីបន្ថែមទៀត សម្រាប់មន្ទីរពេទ្យកាល់ម៉ែតនិងក្រសួងសុខាភិបាល នៃប្រទេសទាំង២ កម្ពុជា-ជប៉ុន ពិសេសជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកជំងឺដែលមកទទួលយកសេវា ថែទាំព្យាបាលទាក់ទង និងជំនាញនេះ។លោកសាស្រ្តចារ្យបានបន្តទៀតថា «ប្រធានបទនៃសិក្ខាសាលានេះ ត្រូវបានជ្រើសរើសដែលស្របគ្នាទៅ និងការយកចិត្តទុកដាក់នៃការថែទាំសុខភាពពេលបច្ចុប្បន្ន ដែលប្រទេសទាំង២កំពុងប្រឈរមុខការពារ ការត្រួតពិនិត្យ នឹងការព្យាបាលជំងឺដោយកំរិតបច្ចេកទេស ជំនាញកាន់តែទំនើប ឈានទៅមុខនៅក្នុងប្រព័ន្ធ នៃការគ្រប់គ្រងផ្នែកសម្ភពនឹងរោគស្រ្តី»។
ពិសេសជាងនេះទៅទៀត បច្ចេកទេសជំនាញ នៃការបណ្ដុះបណ្ដាលអាចជួយឲ្យយើងរកឃើញ នូវជំងឺមហារីករោគស្រ្តី ជំងឺមហារីកស្បូនរួមទាំងការថែទាំស្រ្តីមានផ្ទៃពោះ សព្វថ្ងៃនេះ ជំងឺមហារីកកំពុងតែដើរតួជួរមុខគេនៅកម្ពុជា ដែលក្រសួងសុខាភិបាលកំពុងធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ជាមួយគ្នានេះ ការថែទាំសម្រាប់ស្រ្តីមានផ្ទៃពោះ និងព្យាបាលជំងឺមហារីករោគស្រ្តី អាចកាត់បន្ថយនូវអត្រាមរណ និងជាការបង្ការជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកបន្តទៀតថា ដោយសារតែវិទ្យាកាន់តែរីកចំរើន ការផលិតឧបករណ៍កាន់តែទំនើប ដែលទាមទារឲ្យវេជ្ជបណ្ឌិតទាំងឡាយ ត្រូវអភិវឌ្ឍន៍បន្ថែមទាំងចំណេះដឹង និងបច្ចេកវិទ្យាថ្មី ដើម្បីដើរទាន់ការរីកចំរើននៃសាកលលោក។ សិក្ខាសាលាដ៏មានសារសំខាន់នេះ មានតួនាទីជាវេទិកាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ដែលនឹងនាំឲ្យមានការកែលម្អ នៅក្នុងប្រព័ន្ធកគ្រប់គ្រង ការព្យាបាលនៅផ្នែកសម្ភព និងរោគស្រ្តី តាមបែបវិទ្យាសាស្រ្តនៃការថែទាំសម្រាប់ស្រ្តីមានផ្ទៃពោះ និងការព្យាបាលជំងឺមហារីករោគស្រ្តី ដើម្បីផ្លាស់ប្តូរនៅក្នុងចំណោមគ្រូពេទ្យឯកទេសកម្ពុជា និងជប៉ុន។
លោកសាស្រ្តចារ្យ ធា គ្រុយ បានបញ្ជាក់ទៀតថា សិក្ខាសាលានេះ នឹងបង្ហាញនូវប្រធានបទជាច្រើនរួមទាំងបច្ចេកទេសបទពិសោធន៍ថ្មីៗ ព្រមទាំងមានការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស ជាទន់មួយដែលតម្លៃធំធេងជួយដល់វិស័យសុខុមាលភាពនៅកម្ពុជា ពិសេសជួយដល់វេជ្ជបណ្ឌិតឯកទេស កាន់តែមានជំនឿជាក់ក្នុងការពិនិត្យព្យាបាលជំងឺ ប្រកបដោយគុណ៕