(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្វឺសូខេម។

ក្នុងនោះក៏មានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រា៊ង ក៏បាននាំយកថវិកាចំនួន៥,០០០ដុល្លារ, ផ្លែឈើ១កន្ត្រក, ទឹកត្រចៀកកាំ១កន្ត្រក យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាអំណោយសួរសុខទុក្ខ និងជាការចែករំលែកជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងនាយ នាយរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី ដែលលើកទី១ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន១០,០០០ដុល្លារ និង៣០ម៉ឺនរៀល ក្នុងនោះក៏មានថវិកាលោក យឹម លក្ខណ៍ និងភរិយា បានជួយឧបត្ថម្ភ៥,០០០ដុល្លារ ក្នុងនាមជាមិត្តរួមការងារចាស់ និងអំណោយមួយចំនួនទៀតយកទៅប្រគល់ជូនម្តងរួចមកហើយ៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ដនាំយកថវិកា និងចុះសួរសុខទុក្ខមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលជំងឺ