(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិធីផ្សព្វផ្សាយ «របាយការណ៍តាមដានវឌ្ឍនភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦» នៅព្រឹកស្អែកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។
ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច តំណាងលោកបណ្ឌិត ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងមានការចូលរួមពីក្រសួង ស្ថាប័ន ពាក់ព័ន្ធនៃ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ដូចជា៖ IMF, WB, ADB, EU និង UN ព្រមទាំង អ្នកសារព័ត៌មានជាតិ អន្តរជាតិស្ថាប័នសិក្សាស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនផងដែរ។
«របាយការណ៍តាមដានវឌ្ឍនភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦» នេះផ្តោតសំខាន់ទៅលើស្ថានភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសារពើពន្ធនៅក្នុងឆ្នាំ ២០១៦ និង២០១៧ ព្រមទាំងផ្តល់ជា អនុសាសន៍គោល នយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងហានិភ័យនានា ដែលកើតមានក្នុងសេដ្ឋកិច្ចកម្ពុជា ៕