(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១,០០នាទីយប់ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន ត្រួតពិនិត្យគ្រឿងស្រវឹងនៅគោលដៅ មុខសែលខាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរងនៃខណ្ឌដូនពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក លី ប៊ុមអេង ស្នងការរងនគរបាលរាធានីភ្នំពេញ៕