(ព្រះសីហនុ)៖ សមាគមនសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រកាសសមាសភាពសាខាសមាគមខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ថាន់ ណារិន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងភរិយា។

ពិធីនេះក៏មានចូលរួមពីលោកស្រី ឃុត ណារឿន ប្រធានសមាគមន ស្ត្រីទ្រង់ទ្រង់ដើម្បីសន្តិភាព, លោកស្រី ញ៉ សុឃឹម ប្រធានប្រត្តិបត្តិសកលពហុផ្សព្វផ្សាយ និងលោក អ៊ុន ចន្ថា ប្រធានស្តីទីសមាគមព័ត៌មានខ្មែរសុក្រឹត។

ក្នុងឱកាសនោះ លោក ថាន់ ណារិន បាននាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ ដោយលោកបានសង្កត់ធ្ងន់ថា សម្ដេចបិតាស្ថាបនិកសន្តិភាព និងសូមឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពសម្រាប់កូនចៅតរជំនាន់ក្រោយទាំងអស់គ្នា។

លោកលើកអំពីតម្លៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលសម្តេចតេជោ បានលះបង់បូជាជីវិតសាច់ ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍមកជូនប្រជាពលរដ្ឋជាប្រវត្តិសាស្រ្តជាង៤៥ឆ្នាំ។

លោកបានផ្តាំផ្ញើរទៅក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចសូមបញ្ឈប់សកម្មភាពញោះញង់ បំបែកបំបាក់ខ្មែរ ផ្សាយព័ត៌មានមិនពិត លាបពណ៌វាយប្រហាររាជរដ្ឋាភិបាល បោកប្រាស់ប្រជាពលរដ្ឋ ពិសេសថ្មីនេះបានវាយប្រហារលើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញការខិតខំបំពេញបេសសកម្មជាប្រវត្តិសាស្រសម្រាប់ប្រទេសកម្ពុជានៅក្រៅប្រទេស៕