(ភ្នំពេញ)៖ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាបណ្ដាក្រសួង-ស្ថាប័នជាច្រើនទៀតសរុបជាង១ពាន់នាក់ បានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ «ធ្វើការប្រកបដោយភាពវៃឆ្លាត ជាជាងធ្វើការដោយលំបាកស្មុគស្មាញ (Working Smarter - Not Harder)»។

សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការធ្វើបទបង្ហាញដោយសាស្ត្រាចារ្យដ៏ល្បីឈ្មោះមកពីអូស្ត្រាលី គឺលោក លី គ្រីស្តូហ្វឺរ (Christopher Lee) ជាវាគ្មិនក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នេះ។

លោកសាស្ត្រាចារ្យ លី បានផ្ដើមដោយគោលការណ៍ទាំង៥របស់ចក្រវាឡ ចែករំលែកជូនយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាបណ្ដាក្រសួង-ស្ថាប័នជាច្រើនទៀត។

ចំណុចសំខាន់ គឺលោកសាស្ត្រាចារ្យ លី គ្រីស្តូហ្វឺរ ចង់ឱ្យសិក្ខាកាមយល់ពីគោលការណ៍ទាំង៥របស់ចក្រវាឡ និងក្រឹត្យក្រមអភិបាលកិច្ចសកល ទើបក្លាយជាអ្នកធ្វើការប្រកបដោយភាពវៃឆ្លាត៕