(កំពង់ចាម)៖ លោក គ្រុយ ខន នាយកទីចាត់ការហិរញ្ញវត្ថុនៃរដ្ឋបាលខេត្តកំពង់ចាម និងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម លោក ឃុន សាឃឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែង មុននិងចាប់ផ្តើមធ្វើការបូមទឹកនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១ ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ប្រភពទឹកទន្លេតូច។

ការចុះពិនិត្យនៅស្ថានីយទី១ នៃប្រពន្ធ័វ៉ៃគោ១នេះដែរ ដើម្បីត្រៀមធ្វើការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ពលរដ្ឋ ដែលត្រូវប្រឈមនិងការខ្វះខាតទឹកនៅខេត្តព្រៃវែងចំនួន ៩,៨៨៣ហិកតា ស្ថិតនៅឃុំចំនួន ១៣ នៃស្រុកចំនួន៣ ក្នុងខេត្តព្រៃវែង៕