(ភ្នំពេញ)៖ លោក ណា ធីតាហ្សាក់គី អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧៤ ផ្លូវលេខ៣១៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹងបុគ្គល២នាក់ ទៅកាន់យកដា្ឋននគរបាលព្រហ្មទណ្ឌ ក្រោយខ្លួនបានចាញ់បោកបុគ្គលទាំង២នាក់នោះ រឿងទិញដីមួយកន្លែងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែមិនបានដី។

លោក ណា ធីតាហ្សាក់គី បានបញ្ជាក់ថា បុគ្គលទាំង២រូបមានឈ្មោះ ឈួន ឆាយ អាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ និងឈ្មោះ សៀ គឹមស៊ីថា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្តាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបន្តថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោកបានចាញ់បោកឈ្មោះ ឈួន ឆាយ និងឈ្មោះ សៀ គឹមស៊ីថា ទិញដី១កន្លែងដែលមានទំហំ០១ហិកតា ស្ថិតនៅភូមិឬ ទី២ឃុំឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងតម្លៃ៨០.០០០$។

បន្ទាប់មកនៅថ្ងៃទី១២ខ ធ្នូ ឆ្នាំ២០២០ លោកបានយល់ព្រមទិញដីខាងលើពីឈ្មោះ ឈួន ឆាយ បានធ្វើកិច្ចសន្យាលក់ដី ហើយលោកបាទទូទាត់ប្រាក់ជាបន្តបន្ទាប់ដោយទូរតាត់ជាប្រាក់សុទ្ធ និងទូរទាត់តាមរយៈគណនីធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (ABA) ឲ្យទៅគណនីរបស់ឈ្មោះ ឈួន ឆាយ និងគណនីឈ្មោះ សៀ គឹមស៊ីថា រហូតគ្រប់ចំនួន៨០.០០០$ ដោយបានធ្វើកិច្ច សន្យាលក់ផ្តាច់ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយបានប្រគល់ដីខាងលើនោះមកឲ្យលោកកាន់កាប់បន្ត។

លុះនៅអំឡុងខែធ្នូ ឆ្នាំ២០២២ លោកមិនអាចចូលទៅកាន់កាប់ និងស្នើសុំចុះបញ្ជីលើទីតាំងដីធ្លីដែលបានទិញលក់នោះបានទេ ដោយដីនេះពុំមែន ជាកម្មសិទ្ធស្របច្បាប់របស់ឈ្មោះ ឈួន ឆាយ នោះទេ។ ហេតុដូច្នេះទង្វើ និងសកម្មភាពរបស់ឈ្មោះ ឈួន ឆាយ និង ឈ្មោះ សៀ ភឹមស៊ីថា បង្ហាញឲ្យឃើញថា មានចេតនាទុច្ចរិកតាំងពីដំបូងដើម្បីឲ្យលោកប្រគល់ប្រាក់ឲ្យពួកគេដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ។

លោកបានសំណូមពរឲ្យឈ្មោះ ឈួន ឆាយ និងឈ្មោះ សៀ គឹមស៊ីថា ប្រគល់ប្រាក់ចំនួន៨០.០០០$ មកវិញ និងសុំទាមទារសំណងជំម្ងឺចិត្ត និងការចូចខាតពេលវេលាចំនួន៨០.០០០$។ ក្រោយមកនាយកដ្ឋានព្រហ្មទណ្ឌ បានចេញដីកាកោះលើកទី១ ទៅបុគ្គលទាំង២រូប ឲ្យចូលខ្លួននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ តែពួកគេទាំង២នាក់ មិនបានចូលខ្លួនមកដោះស្រាយទេ៕