(ភ្នំពេញ)៖ លោក គង់ ច័ន្ទរ័ត្ន ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សេចក្តីសម្រេច បានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន លោក គង់ ច័ន្ទរ័ត្ន មានតួនាទីជាមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕