(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ មានការបែកធ្លាយសំឡេងរបស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយធ្វើការពន្យល់ដល់ ថ្នាក់ដឹកនាំសមាជិកបក្សរបស់ខ្លួននៅតាមមូលដ្ឋាន ជាពិសេសនៅភូមិ៧ និងភូមិភាគ៨ ដោយលោកបញ្ជាក់ថា គណបក្សកម្លាំងជាតិ គ្មានឥទ្ធិពលអ្វីនឹងអាចមកយកអាសនៈព្រឹទ្ធសភាទេ ហើយលោកអំពាវនាវកុំឱ្យថ្នាក់ដឹកនាំតាមមូលដ្ឋានទាំងអស់ ជឿតាមការឃោសនាតទៅទៀត។

តាមសំឡេងបែកធ្លាយនេះ លោក សុន ឆ័យ បានបញ្ជាក់បន្ថែមថា កន្លងទៅ គណបក្សកម្លាំងជាតិ បានប្រាប់ទៅអ្នកក្រៅប្រទេសថា ខ្លួនបានគ្រប់គ្រងភូមិភាគ៧ និងភូមិភាគ៨ បានទាំងស្រុង ដោយមានការគាំទ្រពេញទំហឹងពីអង្គបោះឆ្នោត គណបក្សស្រុក និងខេត្ត។ លោកបន្តថា ក្រោយពេលទទួលបានដំណឹងនេះ គណបក្សភ្លើងទៀនក៏បានជម្រាបទៅអ្នកដែលពាក់ព័ន្ធវិញថា អង្គបោះឆ្នោត ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់គណបក្សភ្លើងទៀនទេ ហើយគណបក្សកម្លាំងជាតិ គ្មានឥទ្ធិពលអ្វីនឹងអាចមកយកអាសនៈ ព្រឹទ្ធសភា នៅក្នុងភូមិភាគនេះបានឡើយ ជាពិសេសនៅក្នុងខេត្តកំពង់ធំ ដែលគណបក្សកម្លាំងជាតិ បានធ្វើបាបទៅដល់អង្គបោះឆ្នោតដោយម្នាក់ៗត្រូវបានបង្ខំឱ្យបង់ប្រាក់ ១លាន៦សែនរៀល ឱ្យបក្សរបស់គេជាដើម។

ខាងក្រោមនេះជាសំឡេងរបស់ លោក សុន ឆ័យ៖