(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់៧នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូច ចំនួន១គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើស ល្បឿន២លើក, បត់គ្រោះថ្នាក់១លើក, ប្រជែងគ្រោះថ្នាក់១លើក និងមិនប្រកាន់ស្តាំ១លើក (ស្លាប់១នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់ (យប់៦នាក់)។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២០៦៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៩៨៦គ្រឿង និងពិន័យសរុបចំនួន១០៨១គ្រឿង ៕