Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសកម្ពុជា-ជប៉ុន​ នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងការផ្តល់ជំនួយឥតសំណង៨៩៣លានយេនដល់កម្ពុជា

29-08-2016 10:19

(ភ្នំពេញ)៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និង លោក យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុ នៃការពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណង ៨៩៣លានយេន សម្រាប់គម្រោងពង្រីកបណ្តាញចែកចាយ អគ្គិសនីក្នុងរបៀងសេដ្ឋកិច្ច ភាគខាងត្បូង។

ពិធីចុះហត្ថលេខាខាងលើនេះ នឹងរៀបចំធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង ១៤៖៣០នាទីរសៀល នៅទីស្តីការក្រសួង ការបរទេសកម្ពុជា៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖