(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ភួង វឌ្ឍនា និងលោកស្រី យឹម វល័ក្ខ បានចាត់តំណាងឲ្យយកបច័្ចយ និងអង្ករចូលរួមរំលែកទុក្ខដល់គ្រួសារសព មានជីវភាពក្រីក្រខ្វះខាត ដែលសពមានឈ្មោះ ថោក ប៉ាច អាយុ ៩២ឆ្នាំ ភេទស្រី រស់នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ អំណោយរួចមាន អង្ករមួយបេស្មើនឹង ៥០គីឡូក្រាម និងបច្ច័យចំនួន ៤០ម៉ឺនរៀល។

ក្នុងឱកាសនោះ តំណាងឧត្តមសេនីយ៍ទោ ភួង វឌ្ឍនា និងលោកស្រី យឹម វល័ក្ខ បានសម្តែងនូវមរណទុក្ខ ដោយលើកឡើងថា ការបាត់បង់ លោកស្រី ថោក ប៉ាច គឺជាការបាត់បង់ជីដូន អ៊ំស្រី មីង ម្តាយ និងជាបងស្រីមួយរូប ដែលមានមេត្តាធម៌។

តំណាងឧត្តមសេនីយ៍ទោ ភួង វឌ្ឍនា និងលោកស្រី យឹម វល័ក្ខ បានបញ្ជាក់ថា «សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ថោក ប៉ាច បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»