(ភ្នំពេញ)៖ រហូតមកដល់ពេលនេះសង្គ្រាមនៅមជ្ឈិមបូព៌ា បានអូសអន្លាយរយៈពេលជាង១០០ថ្ងៃមកហើយ។ ក្នុងកិច្ចពិភាក្សា Fresh Talk កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា មានកត្តា៤ចំណុច ដែលធ្វើឱ្យសង្គ្រាមអ៉ីស្រាអែល និងហាម៉ាស់ប៉ាឡេស្ទីន ពិបាកនឹងបញ្ចប់។ ក្នុងនោះមានកត្តាប្រវត្តិសាស្ត្រ កត្តានយោបាយផ្ទៃក្នុងរបស់អ៉ីស្រាអែល និងប៉ាឡេស្ទីនផង កត្តាសត្រូវខាងមនោគមន៍វិជ្ជាសាសនា និងឥទ្ធិពលនៃអ្នកនៅខាងក្រោយ។
សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត គិន ភា៖