អគ្គិសនីកម្ពុជា ចុះកិច្ចព្រមព្រៀង ទិញថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យពីក្រុមហ៊ុន Sunseap Asset
29-08-2016 10:12
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៩ ខែសីហានេះ បានចុះកិច្ចព្រមព្រៀងទិញ ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានអានុភាព ១០មេហ្គាវ៉ាត់ ពីក្រុមហ៊ុន Sunseap Asset (Cambodia) Co.,Ltd នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីចុះកិច្ចព្រមព្រៀងនេះ រៀបចំឡើងនៅ សណ្ឋាគារ សូហ្វីតែលភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ ដែលភាគីអគ្គិសនីកម្ពុជា ចុះហត្ថលេខាដោយ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមហ៊ុន Sunseap Asset ចុះហត្ថលេខាដោយ លោក Frank Phuan ប្រធានក្រុមហ៊ុន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនីនេះ ក៏មានការចូលរួមពីអធិបតីភាព លោក អ៉ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕