(កំពង់ឆ្នាំង)៖ ដោយសារមួយរយៈនេះនៅក្នុងខេត្តកំពង់ឆ្នាំង បានជួបបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅតាមបណ្ដាភូមិសាស្ត្រមួយចំនួនក្នុងខេត្ត, លោកអភិបាល ខេត្តបានបែងចែក អភិបាលរងចុះទៅតាមមូលដ្ឋាន ដោយសហការជាមួយមន្ទីរពាក់ព័ន្ធមួយចំនួន ដើម្បីពិនិត្យ និងដោះស្រាយជាបន្ទាន់ក្នុងការសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការទឹក។

ជាក់ស្ដែងនៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២៤ លោក សាន់ យូ អភិបាលរងខេត្កកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង បានដឹកនាំក្រុមការងារចុះពិនិត្យដោះស្រាយបញ្ហាប្រឈមរបស់ ប្រជាពលរដ្ឋពាក់ព័ន្ធ និងការខ្វះខាតទឹកស្រោចស្រពដំណាំស្រូវប្រាំងនៅពេលខាងមុខនេះ សកម្មភាពចុះពិនិត្យដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះដោយមានការចូលរួមពីលោក ង៉ិន យ៉ុង អនុប្រធានមន្ទីរធនធានទឹក លោក យ៉ែម លក្ខិណា អភិបាលស្រុក និងលោកមេឃុំពោធិ៍ មេភូមិ មន្ត្រីប៉ុស្ដិ៍រដ្ឋបាល រួមនិងប្រជាពលរដ្ឋក្នុងមូ លដ្ឋានផងដែរ។

ការចុះពិនិត្យភូមិសាស្ត្រមួយចំនួនរបស់ក្រុមការងារខាងលើនេះ គឺបានពិនិត្យនៅទីតាំងទំនប់ទឹកបាយ៉ាប បឹងរលំ បឹងខ្នាយរាំង ស្ថិតក្នុងភូមិសាស្ត្រឃុំពោធិ៍ ស្រុកកំពង់លែង។ ដើម្បីត្រៀមឆ្លើយតបចំពោះបញ្ហាប្រឈមអំពី ការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំរបស់ប្រជាកសិករដែល នឹងរងនៅការស្វិតក្រៀមដោយសារខ្វះខាតទឹកស្រោចស្រពនៅពេលខាងមុខនេះ។

នាឱកាសនោះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង បានណែនាំដល់អា ជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋ ដោយត្រូវត្រៀមលក្ខណៈជាមុន នៅពេលដែល ដំណាំស្រូវរបស់ប្រជាព លរដ្ឋត្រូវការទឹកស្រោចស្រពសុំកុំឲ្យដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋក្រៀមស្វិតទាន់។

អាជ្ញាធរត្រូវតែប្រញាប់រាយការណ៍មកថ្នាក់ដឹកនាំខេត្ត ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា ព្រោះមន្ទីរធនធានទឹកខេត្តក៏បានត្រៀមជាស្រេចនូវសម្ភារបច្ចេកទេស ដូចជា ម៉ាស៊ីនបូមទឹកខ្នាតធំ ឬគ្រឿងចក្រសម្រាប់កាយ ប្រឡាយ ដើម្បីនាំទឹកយកមកស្រាចស្រពដំណាំស្រូវរបស់បងប្អូនមិនឱ្យក្រៀមស្វិតបាត់បង់ផលប្រយោជន៍របស់បងប្អូននោះឡើយ៕