(ភ្នំពេញ)៖ អាវពន្លឺ និងពិលស្មា​ដែល​ជា​អំណោយ​របស់​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានចែកជូនដល់កងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីប្រើប្រាស់នៅ ពេលចុះគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិស្រវឹង​ និង​ល្បាត​ក្នុង​មូលដ្ឋាន​។

ដោយបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា​ ទិសដៅខែកុម្ភៈ ក្រោមអធិបតិភាព លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា និងលោកឧត្តមសេនីយ៍ត្រី សៀម សុត្ថាវុធ ស្នងការរងទទួលខុសត្រូវដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមជាមួយលោក​វរសេនីយ៍ឯក​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌ​ព្រែកព្នៅ​ ដោយមានការចូលរួមពី លោក-លោកស្រីនាយការិយាល័យអត្តសញ្ញាណប័ណ្ណ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោក-លោកស្រីអធិការរង, លោកនាយផ្នែកជំនាញ, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ , លោក-លោកស្រីនាយរង និងមន្ត្រីផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ និងលោក-លោកស្រីនាយរងផ្នែកការពារនឹងអន្តរាគមន៍។

ក្នុងឱកាសនោះ​ដែរ លោកស្នងការរង និងលោកអធិការ​ បាននាំយកនូវអាវពន្លឺ និងពិលស្មា​ដែល​ជា​អំណោយ​របស់ឧត្ដម​​សេនីយ៍​ឯក​ អគ្គ​ស្នងការ​រង​ ចែកជូនដល់កម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ និងកម្លាំងការពារនិងអន្តរាគមន៍ និង​ប៉ុស្តិ៍​នគរបាល​ទាំង៥​ ដើម្បីប្រើប្រាស់នៅពេលចុះគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិស្រវឹង​ និង​ល្បាត​ក្នុង​មូលដ្ឋាន​៕