(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ លោក ណាង ប៊ុនថន អគ្គនាយកក្រុមហ៊ុន ជេអិកស៍ បត វើកឃីង មេធៀរៀល ខេមបូឌា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងធម្មកា និងសាសនា។

នៅក្នុងជំនួបនោះ លោកបណ្ឌិត ចាយ បូរិន បានបង្ហាញនូវសេចក្តីរីករាយចំពោះការអញ្ជើញមកដល់របស់ ក្រុមហ៊ុន ជេអិកស៍ បត វើកយីង មេធៀរៀល ខេមបូឌា និងជួយគាំទ្ររបស់ក្រុមហ៊ុន ជេអិកស៍ បត វើកយីង មេធៀរៀល ខេមបឌា ដែលដំណើរការនៅក្នុងប្រទេសកម្ពុជា ហើយលោកក៏ជូនពរដល់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីក្រោមឱវាទជាពិសេសគឺក្រុមហ៊ុន ជេអិកស៍ បត វើកយីង មេធៀរៀល ខេមបូឌា ឱ្យទទួលបានជោគជ័យ និងជាកម្លាំងសេដ្ឋកិច្ច សម្រាប់កាអភិវឌ្ឍប្រទេសជាតិឱ្យរីចម្រីន ទៅលើវិស័យដេគ័រ បែបសីវីល័យ និងទំនើប ដូចទៅនិងបណ្តាប្រទេសផ្សេងផងដែរ។

ចំណែក លោក ណាង ប៊ុនថន បានចូលរួមអបអរ លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅក្នុងអាណត្តិថ្មី និងស្នើឱ្យលោកជួយគាំទ្រក្រុមហ៊ុនជេអិកស៍ បត វើកយីង មេធៀរៀល ជារៀងរហូត។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុនជេអិកស៍ បត វើកយីង មេធៀរៀល ខេមបូឌា ថ្ងៃខាងមុខមានសមិទ្ធផលថ្មីៗជាច្រើន ជាបន្តទៀត ហើយលើកស្ទួយវិស័យសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែរុងរឿង និងរីកចម្រើនឱ្យស្របទៅនឹងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧៕