(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ស្អែកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីភ្ជាប់ «ស្ពានអាកាសមរតកតេជោ» ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)។

ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសតេជោ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ៨០ភាគរយហើយ។ តាមផែនការគ្រោងទុក នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥៕