(ឡាវ)៖ តបតាមការអញ្ជើញរបស់លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ), លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចង្អៀត នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ ហើយនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Alounkeo Kittikhoun ប្រេសសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការគាំទ្រាំងស្រុងរបស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសឡាវដែលជាប្រធានអាស៊ានឆ្នាំ២០២៤ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកុងសង់ស៊ីស ៥ ចំណុច (5PC) ដែលប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបានឯកភាពកាលពីខែមេសា ឆ្នាំ២០២១ ក្នុងការដោះស្រាយស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការផ្តល់ជំនួយមនុស្សធម៌ របស់អាស៊ាន ដែលជាផ្នែកនៃការអនុវត្តចំណុចទី ៤ នៃ 5PC ផងដែរ៕