(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច​ (ន.ប.ធ.) បានផ្ដល់អាជ្ញាបណ្ណដល់ធនាគារស៊ិនហាន ជាធនាគារពាណិជ្ជទី១៦ ដែលជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម។

ការផ្ដល់អាជ្ញាបណ្ណនេះធ្វើឡើងនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយនិយ័តករបរធនបាលកិច្ចបានបញ្ជាក់បន្ថែមថា ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិ ពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

ដូចនេះបរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម អាចទំនាក់ទំនងទៅកាន់ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក។

សូមបញ្ជាក់ថា ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ជាធនាគារពាណិជ្ជទី១៦ ដែលទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច៕